ខុស​បច្ចេកទេស​​អ្នក​សរសេរ​កម្មវិធី​ឲ្យ​ Facebook លេច​ចេញ​អក្សរ​បែប​នេះ

នៅ​លើ​បណ្ដាញ​សង្គម Instagram ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពាក្យ​ពេចន៍​ខ្លី​មួយ​នៅ​ពេល​អ្នក​ Log-in ចូល​មិន​ត្រឹមត្រូវ​ និង​ឃើញ​បាន​អក្សរ​ខាងក្រោម​មួយ​ឃ្លា​ថា "Forgot Password?” ឬ តើ​អ្នក​បាន​ភ្លេច​លេខ​សម្ងាត់​មែន​ឬ​ទេ?
​ប៉ុន្តែ​ពាក្យ​មួយ​ឃ្លា​ខ្លី​នេះ បានសរសេរ​ខុស​បច្ចេកទេស​ទៅ​ជា "Forgot Passwqord "ករណី​ដ៏​កម្រ​នេះ​ត្រូវ​គេ​ចាប់​បាន​ ​និងយក​ទៅ​បង្ហោះ​លេងសើច​ថា អ្នក​សរសេរ​កម្មវិធី​ឲ្យ​ Facebook ក៏​ចេះ​ស៊ីអារម្មណ៍​ដែរ ហើយ​រូប​ភាព​នោះ​ល្បី​ពេញ​អ៊ិនធើណិត​មួយ​រំពេច ប៉ុន្តែឥឡូវនេះបានអាប់ដែតមកជាពាក្យត្រឹមត្រូវវិញហើយ។

*

Post a Comment (0)
Previous Post Next Post