កាលពីថ្ងៃទី ៦ ខែវិច្ឆិកាម្សិលមិញនេះក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរសព្ទចល័តឈានមុខនៅកម្ពុជាបានចេញផ្សាយរបាយការណ៍ស្ដីពីនិរន្តរភាពឆ្នាំ ២០១៨ របស់ខ្លួនដែលបង្ហាញពីការអនុវត្តកម្មវិធីនិរន្តរភាពសង្គម និងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន នៅឯសណ្ឋាគារ Rosewood Phnom Penh។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ «កម្មវិធីនិរន្តរភាពសង្គមតែងតែជាគន្លឹះនៃទស្សនវិជ្ជាអាជីវកម្មរបស់យើង ដោយទទួលស្គាល់នូវទំនួលខុសត្រូវដ៏ធំធេង យើងត្រូវធានាថា អាជីវកម្មរបស់យើងនឹងរីកចម្រើនរួមគ្នាជាមួយដៃគូពាក់ព័ន្ធ និងសហគមន៍របស់យើង។ ខណៈពេលដែលយើងកំពុងបន្តតម្លាភាពក្នុងការបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់យើង យើងបានជំរុញការអនុវត្តកម្មវិធីនិរន្តរភាពសង្គម និងពង្រឹងរបៀបវារៈរបស់យើងក្នុងការចូលរួមចំណែកកសាងប្រទេសកម្ពុជាផងដែរ»។
ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បានចូលរួមវិភាគទានចំនួន ៣៧៤ លានដុល្លារដល់សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា (ស្មើ ១,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ។ ក្រុមហ៊ុនក៏បានចូលរួមបង្កើតការងារចំនួន ៥១ ០៣៥ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួនផងដែរ។ ក្រៅពីបង់ពន្ធចំនួន ៨៦ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្ម ដោយការបង់ពន្ធនេះតែឯងមានចំនួន ២,៦% នៃចំណូលពន្ធលើថវិការជាតិសរុប។ ក្រុមហ៊ុន Smart បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារជាមួយនឹងពានរង្វាន់មាសសម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន។
លោក Thomas បានពន្យល់ថា៖ «ក្រុមហ៊ុន Smart តែងតែយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ នៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បានវិនិយោគជាង ១,៤២ ពាន់លានដុល្លារ ហើយក៏បានបង់ពន្ធជាង ៣៧០ លានដុល្លារ លើពន្ធអាករ និងកម្រៃនិយ័តកម្ម។ យើងធ្វើវិភាគទានច្រើនជាង ១% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់យើងជារៀងរាល់ឆ្នាំលើកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលបានផ្ដល់ផលប្រយោជន៏ខ្លាំង ដល់សហគមន៍ដែលយើងធ្វើប្រតិបត្តិការជាមួយ»។
លើសពីនេះទៀត ក្រុមហ៊ុន Smart បានប្ដេជ្ញាអនុវត្តគម្រោងដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការប្រើប្រាស់វិភាគទានច្រើនជាង ៨,៣ លានដុល្លារ ដល់មូលនិធិកាតព្វកិច្ចសេវាកម្មសកល និង មូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ។
លោក David Lau ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងកម្មវិធីនេះបានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពចំពោះការចូលរួមចំណែកការអភិវឌ្ឍប្រទេសកម្ពុជា ការធ្វើអាជីវកម្ម និងសមិទ្ធផលវិជ្ជមានក្នុងសង្គមកាន់តែច្រើនឡើងរបស់ក្រុមហ៊ុន Smart។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន នឹងពង្រឹងភាពជាអ្នកដឹកនាំផ្នែកទិន្នន័យចល័ត ផ្ដល់សេវាកម្មកម្សាន្តក្នុងរបៀបរស់នៅដ៏រំភើប និងការប្ដេជ្ញាចិត្តក្នុងរយៈពេលវែងដល់ប្រទេស កម្ពុជាខណៈដែលដើរតួនាទីរួមគ្នាក្